ស្តាប់បទ « មីងស៊ីត្រាវ » របស់ស្រីស្អាត សួស វីហ្សា ពិរោះប្លែក - News Sharing

Hot

Post Top Ad

Sunday, March 19, 2017

ស្តាប់បទ « មីងស៊ីត្រាវ » របស់ស្រីស្អាត សួស វីហ្សា ពិរោះប្លែក

សម្រាប់​អបអរ​បុណ្យចូលឆ្នាំ​ខ្មែរ​នេះ ស្រី​ស្អាត សួស វី​ហ្សា ក៏មាន​បទ​ចម្រៀង​បែប​កំប្លែង ដែលមាន​ចំណងជើង​ថា ​« មីង​ស៊ី​ត្រាវ »​ ដែលទើប​ចេញ​កាលពីពេល​ថ្មីៗ​នេះ ។
មានការ​សរសើរ​ថាប​ទ​ចម្រៀង​របស់ សួស វី​ហ្សា ស្តាប់ទៅ​ពិ​រោះ​កំប្លែង និង ទាក់ទាញ​គួរឱ្យ​ចង់​រាំ ។ ក្រៅពី​មាន​សម្លេង​ពិ​រោះ សួស វី​ហ្សា ក៏មាន​សមត្ថភាព​ចេះ​និពន្ធ​បទ​ចម្រៀង​ផងដែរ ។ បទ​ចម្រៀង «​មីង​ស៊ី​ត្រាវ​» របស់ សួស វី​ហ្សា កំពុង​ទទួល​បានការ​គាំទ្រ​ពី​សំណាក់​មហាជន​ជាពិសេស ក៏​មានការ​និយាយថា បទ​នេះ​ពីរោះ សក្តិសម​ជាមួយ​សម្លេង​របស់​នាង ជាពិសេស​អត្ថន័យ​កំប្លែង​គួរឱ្យ​ចង់​សើច ។
ក្រៅ​ពីបទ​ចម្រៀង​នេះ សួស វី​ហ្សា ក៏មាន​បទ​ចម្រៀង​ជា ចង្វាក់​ប្រជាប្រិយ​ខ្មែរ​ជាច្រើន​បទ​ផងដែរ ។ ​ចុងក្រោយ​នេះ​គេ​សង្កេតឃើញ សួស វី​ហ្សា កាន់តែ​បង្កើន​សមត្ថភាព​តាមរយៈ​ការ​រាំ និង ការតុបតែង​ខ្លួន​ដែល​មើលទៅ​ប្លែក​មិន​ចាញ់​តារាចម្រៀង​បរទេស​ប៉ុន្មាន​ឡើយ ។ ក្នុងនោះ​ក៏មាន​ទស្សនិកជន​ខ្លះ​ស្ទើរ​មិន​ជឿថា តារា​ដែលមានប្រភព​មកពី​សាលា​វិចិត្រសិល្បៈ​រូបនេះ​អាច​ផ្លាស់ប្តូរ​ស្ទីល​របស់ខ្លួន​តម្រូវ​តាម​ទីផ្សារ​បាន​លឿន​ដូ​នេះ​សោះ ៕ ​ (ប្រភព៖ pmhotnews)

No comments:

Post a Comment

Post Top Ad